ដំណើរកំសាន្ត ទៅកាន់ ប៉េកាំង សៀងហៃ ៦ថ្ងៃ ៥យប់
ថ្ងៃចេញដំណើរ៖ ១២ តុលា , ២៧ តុលា , និង ២៤ វិច្ឆិកា
ថ្ងៃទី១ ភ្នំពេញ - ប៉េកាំង (អាហារ 1 ពេល : ល្ងាច ) ម៉ោង៦ព្រឹកជួបជុំគ្នានៅព្រលានយន្តហោះអន្តជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងតាម CZ 324 (08:00-16:25)។ ពេលទៅដល់ព្រលានយន្តហោះនៃទីក្រុងប៉េកាំង យើងបានទទួលស្វាគមន៏យ៉ាងរាក់ទាក់ពីមគ្គុទេស បន្ទាប់មកជូនទៅទទួលទានអាហារពេលល្ងាច រួចជូនទៅសណ្ឋាគារ ។
ថ្ងៃទី២ ប៉េកាំង (អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ បន្ទាប់មកជូនទៅទស្សនាវិមានធានអានមិន ដែលជាបេះដូងនៃប្រទេសចិន ហើយក៏ស្ថិត នៅចំណុចកណ្តាលនៃទីក្រុងប៉េកាំង ដែលមានទំហំ៤៤០.០០០ម៉ែតការ៉េ គឺល្មមនឹងអាចផ្ទុកមនុស្សបាន១លាននាក់។ បន្ទាប់មកទៅទស្សនា The Forbidden City ដែលជាស្ថាបត្យកម្មអច្ចរិយៈ ហើយក៏ជាវាំងសំរាប់អធិរាជ២៤អង្គក្នុងសម័យជំលោះដណើ្តមរាជរវាង Ming និង Qing។ ពេលល្ងាចទស្សនា Summer Palace។ ទទួលទានអាហារពេលល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ ។
ថ្ងៃទី៣ ប៉េកាំង មហាកំផែង ( អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ទទួលទានអាហារពេលព្រឹក ហើយទស្សនាមហាកំពែង។ ក្រោយពេលអាហាថ្ងៃត្រង់ទៅទស្សនាសារមន្ទីរមនុស្សក្រមួននៅសម័យរាជវង្សម៉េង ដែលទីកន្លែងនោះត្រូវបានកសាងឡើងវិញនៅក្នុងសម័យស្តេច ម៉េង ហើយក៏ជាតំបន់ទីតាំង យុទ្ធសាស្រ្តក្នុងការការពារការឈ្លាន ពានរបស់ពួក Marauding Northern tribes ។ ពេលល្ងាច ធ្វើដំណើរទៅទស្សនាសារៈមន្ទីមនុស្សក្រមួននៅសម័យរាជវង្សម៉េង ហើយក៏ជាទី កន្លែងដែលសំដែងចេញពីជីវិត ការរស់នៅរបស់អធិរាជមេទ័ព និង កសិករទាំងអស់។ ទទួលទានអាហារពេលល្ងាចរួច ជូនទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី៤ ប៉េកាំង សៀងហៃ ( អាហារ 2 ពេល : ព្រឹក - , - ល្ងាច ) បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជូនដំណើរទៅកាន់ចំណតរថភ្លើង ដើម្បីធ្វើដំណើរទៅកាន់សៀងហៃ។ ពេលដែលធ្វើដំណើរទៅដល់ក្រុងសៀងហៃ បន្តដំណើរទៅទស្សនា មជ្ឃមណ្ឌលហិរញ្ញវត្ថុពិភពលោក (ដែលមានកំពស់ ៩៤ជាន់ ស្មើនឹង៤៩២ម៉ែត ) ដែលជាសក្ខីភាពនៃការរីកចំរើន របស់ទីក្រុងសៀងហៃ។ ហើយបន្តទៅទស្សនាតាមដងទន្លេហ័រពូ នូវអាគារស្ថាបត្យកម្មបែបអឺរ៉ុប ដែលជាតំបន់ពាណិជ្ជកម្មសម័យសៀងហៃ និងបច្ចុប្បន្ន។ បន្ទាប់មកយើងទៅតំបន់សៀងហៃ បុរាណ និងដងវិថីណានជីងដែលជាដងវិថីលក់ទំនិញច្រើនបំផុត។ បន្តទៅទទួលទានអាហារពេលល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារ ។
ថ្ងៃទី៥ សៀងហៃ (អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជូនដំណើរទៅទស្សនានៅអាគារបុរាណក្នុងតំបន់ឈិងហ័ង ដែលជាទីក្រុងចាស់នឹងមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរណ៍មកទស្សនា។ ជាចុងក្រោយទៅឈប់នៅ TaoBao Shopping Mall ដែលនៅទីនេះយើងអាចទិញទំនិញដែលមានតំលៃធូថ្លៃ ។
ថ្ងៃទី៦ សៀងហៃ ប៉េកាំង ភ្នំពេញ ( អាហារ 2 ពេល : ព្រឹក - ថ្ងៃត្រង់ ) បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ជូនដំណើរទៅកាន់ព្រលានយន្តហោះសៀងហៃ ដើម្បីត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញដោយឆ្លងកាត់ប្រលានយន្តហោះប៉េកាំង ប្រកបដោយភាពសប្បាយរីករាយ និងអនុស្សវរីដែលមិនអាចបំភ្លេចបាន។
តំលៃសរុប៖ 1,250$ សម្រាប់មនុស្សចាស់ កូនក្មេង ៖ 950$ (អាយុ២ឆ្នាំ ដល់ ១១ឆ្នាំ) |
|
ដំណើរកំសាន្ត ប្រទេស វៀតណាម ៦ថ្ងៃ៥យប់
ថ្ងៃចេញដំណើរ៖ ១២ តុលា , ២៧ តុលា , និង ២៤ វិច្ឆិកា
ថ្ងៃទី១ ភ្នំពេញ ហូជីមិញ ( អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ជួបជុំគ្នានៅក្រុមហ៊ុន5oceans វេលាម៉ោង៥ ធ្វើដំណើរតាមរថយន្តឆ្ពោះទៅទីក្រុងហូជីមិញ និង ទទួលការស្វាគម៍ពីមគ្គុទេសគ៏ដ៏មានប្រជាប្រិយភាព រួចបន្តដំណើរ ទៅកាន់ទីក្រុងហូជីមិញ។ ក្រោយពីទទួលទានអាហារពេលថ្ងៃត្រង់រួចបន្តទៅទស្សនា ការិយាល័យ ប្រៃសណីយ៍ រោង មហោស្រព សាលាក្រុង វិហាកាតូលិក ។ ពេលរសៀលបន្តទៅទស្សនានៅ រមណីដ្ឋានដាំសែង មាននូវល្បែងលេងជាច្រើនយ៉ាងសំបូរបែបដូចជា ផ្ទះទឹកកក វិមានរន្ធត់ ជិះរទេះភ្លើងក្រឡាប់ចាក់ ជិះកន្រ្តកយក្ស ព្រៃដាយណួសឺ......( ចំណាយប្រាក់ផ្ទាល់ខ្លួន ) ។ ទទួលទានអាហារពេលល្ងាចរួចជូនទៅសំរាកនៅសណ្ឋាគារវិញ ។
ថ្ងៃទី២ ហូជីមិញ ញ៉ាត្រាង ( អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ក្រោយពីស្រស់ស្រូបអាហារពេលព្រឹកនៅសណ្ឋាគាររួច ធ្វើដំណើរតាមរថយន្តទំនើបឆ្ពោះទៅកាន់ទីក្រុងសមុទ្រញ៉ាត្រាង ដែលមានឆ្នេរសមុទ្រ ដ៏ខៀវស្រងាត់ រួមជាមួយនឹងទិដ្ឋភាពព្រៃប្រឹក្សានៅទីនោះទៀត ធ្វើអោយសមុត្រមានភាពស្រស់ត្រកាល ។ ទទួលទានអាហារពេលថ្ងៃត្រង់រួច ទស្សនាចំការស្រការនាគ ទំពាំងបាយជូរ។ ពិសារអាហារពេលល្ងាចរួច ជូនទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី ៣ ញ៉ាត្រាង ( អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ស្រស់ស្រូបអាហារពេលព្រឹករួច បន្តដំណើរទៅកាន់កោះស្វា ព្រះវិហារដែលមានរូបព្រះពុទ្ធធំ និងសក្តសិទ្ធជាងគេនៅក្នុងក្រុងញ៉ាត្រាង ជូនទៅទស្សនាប្រាសាទប៉ូណាហ្គា។ អាហារថ្ងៃត្រង់រួចជូនទៅទស្សនារមណីយដ្ឋាន វីនភីលឡេន (own pay) ដោយក្នុងនោះមានជិះនូវកន្ត្រកវិល ទៅមកឆ្លងកាត់ដែនសមុទ្រដែលមានចំងាយ ៣០០០មដើម្បីឆ្ពោះទៅកាន់កោះវិនផៀល ( ចំណាយផ្ទាល់ខ្លួន ) ដែលទីនោះមាននូវ ល្បែងលេងជាច្រើនដូចជា រទេះភ្លើងក្រឡាប់ចាក់ ស្វាលេងសៀក ភាពយន្ត3D និង៤D ជាពិសេសពិភពបាតសមុទ្រ។ ទទួលទានអាហាពេលល្ងាច រួចជូនទៅសំរាកនៅសណ្ឋាគារ ។
ថ្ងៃទី៤ ញ៉ាត្រាង ដាឡាត់ ( អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ទទួលទានអាហារពេលព្រឹករួចបន្តដំណើរទៅកាន់ទីក្រុងដាឡាត់ដែលមានឈ្មោះថា ទីក្រុងផ្កា។ ទទួលទានអាហារពេលថ្ងៃត្រង់រួចបន្តដំណើរទៅកំសាន្តនៅសួនផ្កាជាច្រើនប្រភេទ បឹងសួនហួង ជ្រលងជ្រោះស្នេហា និងជិះកន្ត្រកខ្សែកាបឆ្លងភ្នំដែលមានចំងាយ ៣០០០ម៉ែត (ចំណាយប្រាក់ផ្ទាល់ខ្លួន)។ ពេលល្ងាចជូនទៅកំសាន្តផ្សារ និងទទួលទានអាហារពេលល្ងាចរួច និងជូនទៅសំរាកនៅសណ្ឋាគារ។
ថ្ងៃទី៥ ដាឡាត់ ហូជីមិញ ( អាហារ 3 ពេល : ព្រឹក - ថ្ងៃត្រង់ - ល្ងាច ) ស្រស់ស្រូបអាហារពេលព្រឹករួច ជូនទៅទស្សនាទឹកជ្រោះដាមរី។ ទទួលទានអាហារថ្ងៃត្រង់រួច បន្តដំណើរមកកាន់ទីក្រុងហូជីមិញវិញ។ ពេលល្ងាចទទួលទានអាហារនៅលើកប៉ាល់ ជាមួយនឹងការសំដែងរបាំ សៀក ច្រៀងកំសាន្ត និងគយគន់ទេសភាពតាមដងទន្លេសៃហ្គន ។
ថ្ងៃទី៦ ហូជីមិញ ភ្នំពេញ ( អាហារ 2 ពេល : ព្រឹក - ថ្ងៃត្រង់ ) ទទួលទានអាហារពេលព្រឹករួច ជូនទៅទិញទំនិញដោយសេរី និងបន្តដំណើរមកកាន់ទីក្រុងភ្នំពេញវិញ។
តំលៃសរុប៖ ២៦0$ សម្រាប់មនុស្សចាស់ និងកូនក្មេង ៖ ១៩៥$ (អាយុ២ឆ្នាំ ដល់ ១១ឆ្នាំ) |
|
|
|
|
<< Start < Prev 1 2 3 Next > End >>
|
|
JPAGE_CURRENT_OF_TOTAL |